
លោក អ្នក នឹងទទួលបានចំណេះដឹងថ្មីទាក់ទងនឹងកិច្ចការពារ និងសុវត្ថិភាពកុមារ ទាំងនៅកន្លែងធ្វើការងារ និងទីសាធារណៈ។ វគ្គនេះពិតជាមានសារសំខាន់ណាស់ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនជាមួយកុមារតូច ជាពិសេសលោកគ្រូ អ្នកគ្រូ នឹងយល់ច្បាស់ពីមធ្យោបាយដើម្បីដោះស្រាយបញ្ហា ពេលកើតឡើង។

វគ្គសិក្សានេះ លោក អ្នក នឹងទទួលបានចំណេះដឹងទាក់ទឹងនឹងមូលដ្ឋាននៃការប្រើប្រាស់ធនធានឌីជីថល និងមុខងារសំខាន់ក្នុងកម្មវិធីសិក្សា ម៉ូដល (Moodle)។ បន្ទាប់ពីសិក្សាវគ្គនេះ លោកអ្នក នឹងមានទំនុកចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យា ធនធាន ឌីជីថល និងប្រើប្រាស់កម្មវិធីម៉ូដល ប្រកបដោយប្រសិទ្ធភាព។

វគ្គសិក្សានេះ ជាបណ្តុះឯកសារទាក់ទងនឹងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំឡើងដោយ អង្គការទស្សនៈឥតព្រំដែន។ លោកអ្នកអាចចូលអាន ឬប្រើប្រាស់ធនធានទាំងនេះបានក្រោយពីបញ្ចប់សិក្ខាសាលា ដើម្បីបង្កើន និងរំលឹកឡើងវិញអំពីខ្លឹមសារមេរៀនដែលលោក អ្នកបានរៀនសូត្រ។
