Mentoring

ការធ្វើប្រឹក្សាគរុកោសល្យដោយទីប្រឹក្សាគរុកោសល្យជំនាញប្រកបដោយគុណភាពជួយគាំទ្រកាអនុវត្តកម្មវិធីប្រឹក្សាគរុកោសល្យ កម្រិតថ្នាក់ ដំបូង ដោយការផ្តល់ប្រឹក្សាផ្នែកគរុកោសល្យប្រកបដោយប្រសិទ្ធភាពទៅកាន់គ្រូបង្រៀនកម្រិតថ្នាក់ដំបូង ក្នុងគោលបំណងពង្រឹង គុណភាព ការបង្រៀន និងលទ្ធផលការសិក្សារបស់សិស្ស។

វគ្គនេះ សម្រាប់លោកគ្រូ អ្នកគ្រូ ប្រឹក្សាគរុកោសល្យជំនាញ ក្នុងការប្រើប្រាស់ទម្រង់ប្រឹក្សាគរុកោសល្យ សង្កេត និងរៀបចំផែនការសម្រាប់កែលម្អគ្រូបង្រៀន។ នៅក្នុងវគ្គនេះ រួមមានដូចជា ទម្រងនៃការចុះសង្កេតប្រឹក្សាគរុកោសល្យ និងកែលម្អគ្រូបង្រៀន ឧបករណ៍ និងទិន្នន័យសម្រាប់ពិនិត្យវឌ្ឍនភាពរបស់លោកគ្រូ អ្នកគ្រូ។

ឯកសារនេះបានផ្តល់នូវការណែនាំក្នុងការបំពេញឯកសារដែលគេត្រូវការក្នុងលំនាំការប្រឹក្សាគរុកោសល្យ ព្រមប្រាប់ នូវព័ត៌មានអំពីឯកសារដែលគេគួរយកទៅប្រើ ដើម្បីពង្រឹងគុណភាពការបង្រៀន និងលទ្ធផល សិក្សារបស់សិស្ស។