Literacy

ធនធានជំនួយបង្រៀនភាសាខ្មែរថ្នាក់ដំបូង មានការរៀបចំតាមលំដាប់លំដោយ និងមានបញ្ចូលធាតុសំខាន់ៗនៃការរៀនភាសាខ្មែរមានដូចជា អំណានគម្រូ ជាចំណុចគ្រូធ្វើការបង្ហាញអំណានស្ទាត់ និងធ្វើជាគម្រូអ្នកអានឱ្យសិស្សបានឃើញវិធីអ្នកចេះអានប្រើនៅពេលអាន និងជំរុញឱ្យសិស្សចូលចិត្តការអានតាមរយៈស្តាប់រឿង ជាពិសេសទៅទៀតគឺពង្រីកការយល់ដឹងរបស់សិស្សតាមរយៈសំណួរមុនពេលអាន និងក្រោយពេលអានរឿង។

កិច្ចតែងការបង្រៀន ជាឯកសារកិច្ចតែងការ សម្រាប់លោកគ្រូ អ្នកគ្រូបង្រៀនភាសាខ្មែរ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ តាមបច្ចេកទេសបង្រៀនរបស់អង្គការទស្សនៈឥតព្រំដែន និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា។ កិច្ចតែងការនេះត្រូវបានរៀបចំជា ឯកសារ (PDF) និងបែងចែកតាមសប្តាហ៍ ដែលជួយដល់លោកគ្រូ អ្នកគ្រូ ឱ្យកាន់តែមានភាពងាយស្រួ និងចំណេញពេលវេលាក្នុងការរៀបចំ កិច្ចតែងការនេះ។

ចម្រៀងព្យព្ជានៈឬសូត្រ ក ខ គឺជាផ្នែកមួយសំខាន់នៅក្នុងការបង្រៀនភាសាដើម្បីបង្រៀនឱ្យសិស្សចេះព្យព្ជានៈតាមលំដាប់លំដោយស្ទាត់រត់មាត់ និងជាវិធីធ្វើឱ្យចេះរបៀបរកឈ្មោះព្យព្ជានៈ នៅពេលពួកគេឃើញតួអក្សរព្យព្ជានៈ មិនចាំឈ្មោះ គឺប្រើវិធីច្រៀងចម្រៀង ឬសូត្រ ក ខ ដល់តួព្យព្ជានៈនោះឈប់ច្រៀងឬសូត្ររួចហើយថាឈ្មោះព្យព្ជានៈ។


ពាក្យប្រើញឹកញាប់គឺជាពាក្យដែលគេមើលឃើញភ្លាមស្គាល់ភ្លាមដោយមិនចាំបាច់ធ្វើការប្រកបអានឬប្រកបសរសេរ។ ជាពាក្យដែលគ្រូបង្រៀនបង្ហាញទៅកាន់សិស្សដែលពួកគេស្ទើរតែបានជួបរាល់ថ្ងៃ ឬក៏សម្រាប់យកមកប្រើប្រាស់ ក្នុងសមត្ថភាពអាន និងសរសេរ។ សម្រាប់សិស្សថ្នាក់ទី២គឺចាំបាច់ត្រូវចាំពាក្យប្រើញឹកញាប់ដែលបានរៀនថ្នាក់ទី១ឡើងវិញនិងរៀនពាក្យពិបាកបន្ថែម ទៀតដែល ដកស្រង់ចេញពីសៀវភៅសិក្សាគោល។

សៀវភៅធំ ជាសៀវភៅបែបឌីជីថល ដែលរៀបចំឡើងសម្រាប់បណ្តុះចំណេះដឹងដល់សិស្សានុសិស្សអំពីការអាន យល់សេចក្តី និងចងចាំពាក្យប្រើញឹកញាប់។

លោកគ្រូ អ្នកគ្រូ នឹងយល់សារៈសំខាន់របស់តេស្តក្នុងការកំណត់រកតម្រូវការរបស់សិស្ស ដើម្បីអាចជួយពួកគេបានទាន់ពេល។ អាចប្រមូល វិភាគ ព្រមទាំងអាចបកស្រាយនូវភស្តុតាង ព្រមទាំងធ្វើការឆ្លុះបញ្ចាំងនូវអ្វីដែលរកឃើញ​។​ លោកគ្រូ អ្នកគ្រូ អាចកំណត់ក្រុមដែលត្រូវជួយដើម្បីធ្វើឱ្យលទ្ធផលការសិក្សមានការកើនឡើង